ចំណុចសំខាន់ៗ នៃ ការចូលរួមមតិ ក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោក ស្តីពី “សមភាពយ៉េនឌ័រ និងការលើកកំពស់សិទ្ធិអំណាចស្រ្តី” នៅសម័យប្រជុំកំពូលសហប្រជាជាតិ

វាយចម្លងតាមច្បាប់ដើម ឯកឧត្តមប្រធាន, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុង «កិច្ចប្រជុំប្រមុខដឹកនាំពិភពលោក ស្តីពីសមភាព យ៉េនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្រ្តី: ការប្តេជ្ញាចិត្តឆ្ពោះទៅរកវិធានការ»។កាលពីម្ភៃឆ្នាំមុន យើងបាន ជួបជុំគ្នាដូចនេះដែរ នៅទីក្រុងប៉េកាំង ក្នុង«សន្និសីទពិភពលោកលើកទីបួន ស្តីពីស្រ្តី» នាឆ្នាំ ១៩៩៥ ដោយ បានអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងផែនការសកម្មភាព។ ចាប់តាំងពីពេលនោះមក ផែនការ សកម្មភាពទីក្រុងប៉េកាំង បានក្លាយជាឧបករណ៍ដ៏សំខាន់ សម្រាប់ការលើកកំពស់សមភាពយ៉េនឌ័រ ទាំងក្នុង ទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម។ នៅក្នុងក្របខណ្ឌនេះ កម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិកនៃអង្គការសហ ប្រជា ជាតិ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ កម្មវិធី និងផែនការសកម្មភាពនានា សំដៅលើកកម្ពស់ សមភាព យ៉េនឌ័រ និងសិទ្ធិអំណាចស្ត្រី ហើយសម្រេចបាននូវវឌ្ឍនភាពជាច្រើនតាមវិស័យសំខាន់ៗ រួម មាន៖ ការអនុម័តច្បាប់ និងក្របខណ្ឌនិយ័តកម្ម ដើម្បីផ្តល់ការគាំពារ លុបបំបាត់ការរើសអើង និងកាត់បន្ថយ អំពើហិង្សាលើស្រ្តី និងក្មេងស្ត្រី ការលើកកម្ពស់សមភាពយ៉េនឌ័រនៅក្នុងវិស័យអប់រំ តាមរយៈការបង្កើនការចុះឈ្មោះចូលរៀនរប​ស់ ក្មេងស្រីនៅកម្រិតបឋមសិក្សា … Continue reading ចំណុចសំខាន់ៗ នៃ ការចូលរួមមតិ ក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោក ស្តីពី “សមភាពយ៉េនឌ័រ និងការលើកកំពស់សិទ្ធិអំណាចស្រ្តី” នៅសម័យប្រជុំកំពូលសហប្រជាជាតិ